

Cambodia Association of Food Science and Technology
ABOUT US

សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជា (ស.ប.វ.អ.ក) ត្រូវបានរៀបចំបង្កើតឡើង ដោយមានគំនិតផ្តួចផ្តើមពី លោក គង់ ថុង និងមានការគ្រាំទ្រពីអង្គការ FAO ដើម្បីងាយស្រួល ក្នុងការប្រមូលផ្តុំអ្នកមានជំនាញខាងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារនៅប្រទេសកម្ពុជា ក្នុងការ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងធ្វើការងារស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត អាហារ។ នៅពេលនោះ លោក ពេជ ច័ន្ទ លោក ឯម ហ៊ុយ លោកបណ្ឌិត ហួន ថាវរៈ លោកបណ្ឌិត ប៊ុនតុង បូរារិន និងលោក ទង សុជាតិ ក៏បានជួយធ្វើសេចក្តីព្រាងលក្ខន្តិកៈសម្រាប់ សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជា។ បន្ទាប់មក សមាជិកស្ថាបនិកនៃសមាគម បច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជាបានរៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ហើយនៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ អង្គប្រជុំនៃសមាជិកស្ថាបនិកក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាង លក្ខន្តិកៈសម្រាប់សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជាដោយមានសម្លេងគ្រាំទ្រ ១០០ ភាគរយ។ ក្រោយពីបានឯកភាពគ្នាលើលក្ខន្តិកៈសមាគមរួចមក សមាជិកស្ថាបនិកទាំងអស់ក៏បាន សម្រេចបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលស.ប.វ.អ.ក ដែលមានសមាជិកប្រាំរូប ដូចខាងក្រោម៖
១. លោក ពេជ ច័ន្ទ ប្រធាន
២. លោកបណ្ឌិត ម៉ៅ សុភារ៉េត សមាជិក
៣. លោកបណ្ឌិត សរ ចិត្រា សមាជិក
៤. លោកបណ្ឌិត ហួន ថាវរៈ សមាជិក
៥. លោក គង់ ថុង សមាជិក
នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាភិបាលក៏បានបោះឆ្នោតជ្រើសរើស លោក គង់ ថុង ជាប្រធាន សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជា និងបានឯកភាពលើសមាសភាពគណៈកម្មាធិការប្រតិបត្តិ ស.ប.វ.អ.ក ដែលមានសមាជិកប្រាំពីររូប ដូចខាងក្រោម៖
១. លោក គង់ ថុង ប្រធាន
២. លោក ឯម ហ៊ុយ អនុប្រធាន
៣. លោក លី វិសុទ្ធ លេខាធិការ
៤. លោក ឯក សុភាព ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
៥. លោក ចាយ គង់គ្រុយ ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ
៦. លោកបណ្ឌិត ប៊ុនតុង បូរារិន ប្រធានផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ
៧.លោក ជ្រុន រិទ្ធី ប្រធានផ្នែកបណ្តុះបណ្តាលធនធានមនុស្ស